កាលពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនបានរៀបចំវគ្គបណ្តុះបណ្តាលចំនួនពីរថ្នាក់ស្តីពី ការអភិវឌ្ឍខ្លួនឯង និងភាពជាអ្នកដឹកនាំ ដោយមានសិក្ខាកាមចំនួន៤២ នាក់ (ស្រី២៩នាក់) មកពីសាកលវិទ្យាល័យចំនួន១០ និង១៦ខេត្តក្រុង ចូលរួម។ អ្នកចូលរួមទាំងអស់គឺមកពីចម្រុះជនជាតិ និងសាសនា រួមមានជនជាតិ ចារាយ ខ្មែរឥស្លាម ខ្មែរ គ្រិស្តសាសនិក ឥស្លាមសាសនិក និងពុទ្ធសាស
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងកសាងការផ្លាស់ប្តូរជាលក្ខណៈបុគ្គលរបស់យុវជនតាម
- កើនឡើងនូវជំនាញនៃការគិតពិចារណាស៊ីជម្រៅពីបញ្ហាដែលកំពុងកើតមានក្នុងសង្គមដែលខ្លួនកំពុងរស់នៅ
- ក្លាហានក្នុងការនិយាយជាសាធារណៈ
- ចេះសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ
- ចេះតាមដានព្រឹត្តិការណ៍វិវត្តសំខាន់ៗដែលទាក់ទងនឹងបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយប្រទេសរបស់ខ្លួន
- ចាប់ផ្តើមយល់ពីតម្លៃនៃការចូលរួមសកម្មភាពសង្គម
- យល់ពីសារៈសំខាន់នៃការស្គាល់ខ្លួនឯង ដោយពួកគេចាប់ផ្តើមស្វែងយល់ពីអតីតកាលដែលមានឥទ្ធិពលដល់ការអភិវឌ្ឍខ្លួននាពេលបច្ចុប្បន្ន។
- ពង្រឹងនូវជំនាញទន់ផ្សេងទៀតរួមមានការទំនាក់ទំនង ការស្តាប់ ការទិតៀនស្ថាបនា និងការធ្វើការងារជាក្រុម។ល។
ជាមួយគ្នានេះ សិក្ខាកាមបានកើនឡើងនូវជំនាញនៃការវិភាគពីបញ្ហាសង្គមដែលបានជះឥទ្ធិពលមកកាន់ពួកគេ តាមរយៈការលើកយកបញ្ហាស្រុកទេសរបស់ខ្លួនមកឆ្លុះបញ្ចាំង និងចែករំលែកការវិភាគរបស់ខ្លួនទៅកាន់មិត្តភក្តិក្នុងថ្នាក់ជាប្រចាំ។ បញ្ហាទាំងនោះរួមមាន៖
- គុណសម្បត្តិ និងគុណវិបត្តិនៃការទទួលយកវ៉ាក់សាំងកូវីដ ១៩ ពីប្រទេសចិន
- ឥទ្ធិពលនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ (EBA) មកលើសង្គមកម្ពុជា
- គុណសម្បត្តិ និងគុណវិបត្តិនៃការសម្រេចចិត្តអោយសិស្សបាក់ឌុបឆ្នាំ២០២០ ជាប់ដោយគ្មានការប្រឡង
- ស្ថានភាពសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា….
ក្រោយពីចូលរួមសិក្សាក្នុងថ្នាក់ចំនួន១០ថ្ងៃ សិក្ខាកាមបានចុះកម្មសិក្សានៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាតំបន់ដែលបាននឹងកំពុងទទួលរងផលប៉ះពាល់ពីការអភិវឌ្ឍក្នុងមូលដ្ឋាន។ យុវជនបានរៀនសូត្រពីបទពិសោធន៍តស៊ូក្នុងជីវិតរបស់ពលរដ្ឋនៅសហគមន៍ បញ្ហាប្រឈម និងដំណោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ។
ក្រោយពីជួបជាមួយអាជ្ញាធរមូលឃុំ និងពលរដ្ឋរងគ្រោះពីបញ្ហាដីធ្លី រួមទាំងសន្តិសុខដែលឈរជើងយាមដីអោយក្រុមហ៊ុនឯកជន យុវជនទទួលបានពត៌មាន និងបទពិសោធន៍នៃការដោះស្រាយបញ្ហាពីសំណាក់ភាគីទាំងសងខាង។ ពួកគេបានយល់ដឹងពីសារៈសំខាន់នៃការយល់ដឹងពីសិទ្ធិ និងច្បាប់ជាមូលដ្ឋានក្នុងការជជែក និងដោះស្រាយបញ្ហា។ អ្នកភូមិ បានប្រាប់ថា ពួកគាត់បានចំណាយពេលជិត២០ឆ្នាំក្នុងការតស៊ូទាមទាររកយុត្តិធម៌ពីជំលោះដីធ្លី តែរហូតមកដល់សព្វថ្ងៃនេះ នៅតែពុំទាន់ទទួលបានយុត្តិធម៌។ ពួកគាត់បានចែករំលែកទៅកាន់ក្រុមយុវជនថា“យុត្តិធម៌ គឺពុំមែនទទួលបានដោយងាយស្រួលឡើង ប៉ុន្តែទាមទារអោយមានការតស៊ូ ធ្វើសកម្មភាពជាក់លាក់ដើម្បីទទួលបាននូវយុត្តិធម៌”។ យុវជនបានចាប់ផ្តើមយល់ច្បាស់ពីសារៈសំខាន់នៃការចូលរួមរបស់ខ្លួនក្នុងកិច្ចការសង្គម និងនយោបាយរបស់ប្រទេសខ្លួន តាមរយៈការតាមដានការវវត្តិស្ថានភាពស្រុកទេសរបស់ខ្លួន។
កញ្ញា លី ហ៊ុយទៀង សិក្ខាកាមម្នាក់បានលើកឡើងថា “យើងអាចស្អប់អ្នកនយោបាយបាន ប៉ុន្តែក្នុងនាមយើងជាយុវជន យើងមិនគួរស្អប់ពីបញ្ហានយោបាយទេ ព្រោះនយោបាយជាជោគវាសនារបស់សង្គមជាតិយើង ដែលទាមទារអោយយើងចេះឈឺឆ្អាល” ។
ក្រោយបិទបញ្ចប់វគ្គ យុវជនមានការតាំងចិត្តដោយនឹងយកបទពិសោធន៍ និងមេរៀនដែលខ្លួនបានរៀនទៅចែករំលែកដល់មិត្តភក្តិ និងគ្រួសាររបស់ខ្លួន ព្រមទាំងបន្តចូលរួមធ្វើកិច្ចការងារសង្គមដើម្បីបង្កើនសមត្ថភាពរបស់