News & Events

YRDP រៀបចំកម្មវិធីដាំដើមឈើនៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

By YRDP

May 17, 2019

នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ កម្រោងចលនាយុវជនសម្រាប់និរន្តរភាពបរិស្ថាន នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានរៀបចំកម្មវិធីសាលាបៃតង ក្រោមប្រធានបទ “សាលារៀនស្អាត បរិស្ថានបៃតង” ក្នុងវិទ្យាល័យហ៊ុនសែនបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះមានគោលបំណង លើកកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងជម្រុញអោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនក្នុងការកាត់បន្ថយហេតុនៃការប្រែប្រួលអាកាសធាតុ និងធ្វើអោយបរិស្ថានសាលាស្អាត និងមានព័ណ៌បៃតង។​

លោកគ្រូ អ្នកគ្រូ  សិក្សានុសិស្ស  និងយុវជននៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនជាង ៣០០នាក់ បានចូលរួមដាំកូនឈើប្រណិតៗប្រមាណជា២០០ដើម និងសំអាតទីធ្លាសាលា។ ក្រៅពីនេះយុវជនក៏បានរៀបចំសំដែងរឿងអប់រំខ្លីដើម្បីអោយសិក្សានុសិស្ស បានស្វែងយល់កាន់តែច្បាស់ពីការប្រែប្រួលអាកាសធាតុ និងបញ្ហាសំណល់ប្លាស្ទិកផងដែរ។

“រួមគ្នាដាំដើមឈើនៅថ្ងៃនេះ សម្រាប់អនាគត់កូនចៅរបស់អ្នកនៅថ្ងៃស្អែក”