អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទស្តីអំពី ការវិវត្តន៍ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នទៅលើយុវជនក្នុងទីផ្សារការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលភាសារអេអាយអាយ (AII)ដោយមានអ្នកចូលរួមសរុបចំនួន ១៨៨នាក់ ក្នុងនោះមានស្រីចំនួន ៩៩នាក់មកពីខេត្តបាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ។ វេទិកានេះធ្វើទ្បើងក្នុងគោលបំណង ផ្តល់ឱកាសដល់យុវជនក្នុងការឈ្វេងយល់ពីការវិវត្តន៍ថ្មីៗនៃស្ថានភាពនយោបាយក្នុងសង្គម និងឥទ្ធិពលនយោបាយទៅលើយុវជន ព្រមទាំងស្វែងរកយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនរបស់ពួកគេក្នុងទីផ្សារការងារ ។
កម្មវិធីនេះក៏មានការអញ្ចើញចូលរួមពីវាគ្មិនកិត្តិយសចំនួនបីរូបផងដែរ រួមមានលោកមឿន តុលា នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ច័ន្ទ សុផល់ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងលោក បុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង។ លោក មឿន តុលា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា( EBA) ដែលជាបញ្ហាក្តៅគគុក និងជាចំណុចរសើបបំផុតនៃនយោបាយប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ លោកថានេះគីជាបញ្ហាមួយដែលយុវជនគួរតែតាមដាន និងយកចិត្តទុកដាក់ ព្រោះថាវានឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់គ្រប់ផ្នែក គ្រប់វិស័យទាំងអស់ ក៏ដូចជាអាចជះឥទិ្ធពលមកដល់ទីផ្សារការងាររបស់យុវជន ។ លោកបានសម្តែងជាមតិនិងការក្រើនរំលឹកដាស់តឿនគំនិតយុវជនថា “យើងត្រូវតែខិតខំរៀនសូត្រក្នុងការបង្កើតការងារឲ្យបានច្រើន មិនមែនរៀនដើម្បីធ្វើការនោះទេ” ។
ចំណែក លោក ច័ន្ទ សុផល យល់ថា បើសិនកម្ពុជាត្រូវបានដកហូតប្រព័ន្ធអនុគ្រោះពន្ធនោះ នឹងធ្វើឲ្យអោយក្រុមហ៊ុនមួយចំនួនជាពិសេសវិស័យកាត់ដេរអាចលែងដំណើរការ ហើយក៏បណ្ដាលឲ្យកម្មករជាច្រើននាក់ត្រូវអត់ការងារធ្វើ ដែលរាំងស្ទះធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។
Great